Revelation of John 7

1ក្រោយពីហេតុការណ៍​នេះ​ខ្ញុំ​បាន​ឃើញទេវតាបួន​រូប​ឈរនៅជ្រុង​ទាំង​បួននៃផែនដី​ទាំង​ទប់ខ្យល់​នៅ​ផែនដី​ទាំង​បួនទិសដើម្បីកុំ​ឲ្យ​មាន​ខ្យល់បក់មកលើផែនដី​លើ​សមុទ្រ​ឬ​លើ​ដើមឈើ​ណា​ឡើយ 2បន្ទាប់មកខ្ញុំឃើញទេវតា​មួយ​រូបទៀតឡើងមកពី​ទិស​ខាងកើត​ទាំង​មានត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ទេវតា​នោះ​ក៏​បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតា​ទាំង​បួនរូបដែល​បាន​ទទួលអំណាចឲ្យ​ធ្វើ​ទុក្ខផែនដីនិងសមុទ្រ 3ថា៖ ​«មិនត្រូវ​ធ្វើ​ទុក្ខផែនដីសមុទ្រ​ឬ​ដើមឈើ​ណា​ឡើយ​រហូតទាល់តែ​យើង​បាន​បោះត្រាលើថ្ងាស​ពួក​បាវបម្រើ​របស់​ព្រះជាម្ចាស់​នៃ​យើង​រួច​ហើយ​សិន»។ 4ខ្ញុំក៏​ចំនួន​ពួក​អ្នក​ដែល​ត្រូវ​បាន​បោះត្រា​នោះ​គឺ​មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​មក​ពីគ្រប់កុលសម្ព័ន្ធ​នៃ​ពួក​កូនចៅអ៊ីស្រាអែល​ដែល​បាន​បោះត្រា 5ពីកុលសម្ព័ន្ធយូដា​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​បោះត្រា​ហើយ​ពីកុលសម្ព័ន្ធរូបេន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធកាដ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 6ពីកុលសម្ព័ន្ធអេស៊ើរ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធណែបថាលី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធម៉ាណាសេ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 7ពីកុលសម្ព័ន្ធស៊ីម្មាន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធលេវី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 8ពីកុលសម្ព័ន្ធសាប់យ៉ូឡូន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធយ៉ូសែប​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ 9ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញមនុស្សយ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នកណា​អាចរាប់​បាន​ឡើយ​អ្នក​ទាំងនោះ​មក​ពីគ្រប់ប្រទេស​គ្រប់​កុលសម្ព័ន្ធ​គ្រប់​ជនជាតិ​គ្រប់​ភាសាឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម​ទាំង​ពាក់អាវវែងហើយ​កាន់​ធាងចាកនៅ​នឹង​ដៃ​របស់​ពួកគេ​ផង 10ពួកគេបាន​បន្លឺសំឡេងយ៉ាងខ្លាំងថា៖ ​«សេចក្ដីសង្គ្រោះ​ស្រេចលើ​ព្រះជាម្ចាស់​របស់​យើងដែលគង់លើបល្ល័ង្កនិង​ស្រេចលើ​កូនចៀម» 11នោះទេវតាទាំងអស់​ដែល​ឈរជុំវិញបល្ល័ង្ក​ជុំ​វិញ​ពួក​ចាស់​ទុំនិងសត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ផ្កាប់​មុខ​ចុះនៅ​ពី​មុខបល្ល័ង្ក​ហើយ​ថ្វាយបង្គំព្រះជាម្ចាស់ 12ទាំងនិយាយ​ថា៖ ​«អាម៉ែន! ​សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះពរសិរីរុងរឿងប្រាជ្ញាការ​អរ​ព្រះគុណកិត្ដិយសអំណាចនិងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ចអាម៉ែន 13មានចាស់ទុំម្នាក់សួរខ្ញុំថា៖ ​«តើ​ពួក​អ្នក​ដែលពាក់អាវវែង​ទាំងនេះ​ជា​នរណាហើយ​មកពី​ណា?» 14នោះខ្ញុំ​ក៏​ប្រាប់គាត់ថា៖ ​«លោក​ម្ចាស់​អើយ! ​លោកដឹង​ស្រាប់​ហើយ»។ ​គាត់​ក៏​ប្រាប់​ខ្ញុំថា៖ ​«អ្នក​ទាំងនោះជា​ពួក​អ្នក​ដែល​បាន​ឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង​ពួកគេ​បាន​បោកគក់អាវវែង​របស់​ខ្លួននិង​បាន​ធ្វើ​ឲ្យ​ដោយសារឈាមរបស់កូនចៀម 15ហេតុនេះហើយ​បាន​ជា​ពួកគេ​ស្ថិតនៅមុខបល្ល័ង្ក​របស់​ព្រះជាម្ចាស់​ទាំង​បម្រើព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃនៅក្នុង​ព្រះ​វិហាររបស់ព្រះអង្គហើយ​ព្រះអង្គ​ដែលគង់លើបល្ល័ង្ក​នោះ​ព្រះអង្គ​នឹង​ពន្លាតរោង​របស់​ព្រះអង្គ​លើពួកគេ 16ពួកគេនឹង​មិនឃ្លានស្រេកទៀតឡើយ​ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​​ត្រូវ​កម្ដៅណា​ទៀត​ដែរ 17ដ្បិតកូនចៀម​ដែល​នៅកណ្ដាលបល្ល័ង្ក​នោះ​ព្រះអង្គ​នឹង​ឃ្វាលពួកគេ​ហើយ​នាំពួកគេទៅកាន់ប្រភពទឹកជីវិតហើយ​ព្រះជាម្ចាស់​នឹង​ជូតទឹកភ្នែកទាំងអស់ចេញពីភ្នែក​របស់​ពួកគេ»។
Copyright information for KhmKCB